Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីចុះអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

ពិធីចុះអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រវាងអគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជា និង និយ័តករបរធនបាលកិច្ច ក្រោមអធិបតីភាព ឯឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ព្រមទាំង ឯកឧត្តម លោកជំទាវ អគ្គនាយករង ជាច្រើនរូបទៀត។ ឆ្នាំ ២០២២ នេះ ជាឆ្នាំដែលទូរទស្សន៍ជាតិកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈជាមួយនឹងនិយ័តករមូលបត្រកម្ពុជាក្នុងជំហានទី ២ ផងដែរ កន្លងមកទូរទស្សន៍ជាតិកម្ពុជាធ្លាប់បានធ្វើកិច្ចសហការជាមួយនឹងស្ថាប័នហិរញ្ញវត្ថុមួយចំនួនដូចជានិយ័តករមូលបត្រកម្ពុជាក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជាធនាគារជាតិនៃកម្ពុជានិងនិយ័តករធានារ៉ាប់រងកម្ពុជាលើការផលិតកម្មវិធី នេះបើតាមប្រសាសន៍ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ។

Footer ads TVK