Fix Banner Stand
Fix Banner Stand
Footer ads TVK

កិច្ចប្រជុំស្តីពីការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនសម្តេចក្រឡាហោម ស ខេង អញ្ជេីញមកខេត្តស្ទឹងត្រែង

នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំបន្ទាន់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញមកដល់ខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ នាយនគរបាលជាតិ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានរាជ បណ្ឌិតសភា នគរបាលជាតិ រួមនិងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំ ប្រធាន អនុប្រធាមន្ទីរ អង្គភាពពាក់ព័ន្ធ ជាមួយកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ៕

Footer ads TVK