Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម កែវ សុផល បានប្រារពពិធីប្រកាសតែងតាំងផ្លាស់ស់ប្ដូរមុខតំណែងនិងជូនប័ណ្ណសរសើរ យោធិននៃកងរាជអាវុធហត្ថខេត្តកំពត

នៅវេលាម៉ោង០២រសៀល ថ្ងៃ ចន្ទ១០រោចខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព ស២៥៦៦ ត្រូវនិងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានប្រារពពិធីប្រកាសតែងតាំងផ្លាស់ស់ប្ដូរមុខតំណែងនិងជូនប័ណ្ណសរសើរ យោធិននៃកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ក្នុងពិធីមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរងនិងជានាយសេនាធិការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន អ ហ ក្រុង ស្រុក ស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន អ ហខេត្ត សរុបចំនួន៨៨នាក់ ក្នុងនោះ
-ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងចំនួន១១ នាក់
-ជូនប័ណ្ណសរសើរចំនួន០៦នាក់។
-បំពាក់ឋាននន្តស័ក្ដិចំនួន២៩នាក់
*ថ្នាក់អនុសេនីយ៍ឯកចំនួន៩នាក់
*ថ្នាក់អនុសេនីយ៍ទោចំនួន៥នាក់
*ថ្នាក់អនុសេនីយ៍ត្រីចំនួន០១នាក់
*ថ្នាក់ព្រិន្ទបាលឯកចំនួន១៤នាក់

 

Footer ads TVK