Fix Banner Stand
Fix Banner Stand
Footer ads TVK

វគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលជាប់ឆ្នោតថ្មី

ខេត្តមណ្ឌលគិរី÷នៅព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ លោក សាយ ម៉េងគីម អភិបាលរងខេត្តបានអញ្ជើញជាគណៈ អធិបតីក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មីក្នុងអាណត្តិទី៥ ។

ក្នុងគោលបំណង៖ ដើម្បីឲ្យបានយល់ជ្រាបពី
១. រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងការទំនាក់ទំនងអន្តររដ្ឋបាល
២. ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង
៣. អំពីកិច្ចការប្រជុំប្រឹក្សា
៤. ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
៥. ការផ្តល់សេវាសាធារណៈ
៦. កិច្ចការរដ្ឋបាល
៧. ការផ្លាស់ប្តូរក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក
៨. ការគ្រប់គ្រងហិរញ្ញវត្ថុ

ដោយមានការអញ្ជើញចូលរួមពីគ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតថ្មី កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគាររដ្ឋបាលខេត្ត៕

Footer ads TVK