Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម កៅ ថាច បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករផលិតស្រូវ ចំនួន ១០០ នាក់

ស្រុកឆែប ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាកសិករផលិតស្រូវ ចំនួន ១០០ នាក់ ដែលតំណាងអោយសមាជិក ចំនួន ១០ សហគមន៍កសិកម្ម នៃខេត្តព្រះវិហារ។ 

គោលបំណងនៃការជួបសំណេះសំណាល់នាឱកាសនេះ គឺ ឯកឧត្តមបណ្ឌិតប្រតិភូ ចង់ដឹងអំពីស្ថានភាពជាក់ស្តែងដែលកសិករផលិតស្រូវក្នុងខេត្តព្រះវិហារកំពុងជួបប្រទះ និងចង់ដឹងផងដែរពីស្ថានភាពនៃទីផ្សារស្រូវនារដូវនេះ។ 

ឯកឧត្តមបណ្ឌិតប្រតិភូ បានអនុញ្ញាតអោយសមាជិកសហគមន៍លើកឡើងអំពីបញ្ហាប្រឈម ក៏ដូចជាលើកនូវសំណូមពរផ្សេងៗ ដើម្បីស្វែងរកដោះស្រាយ។ បញ្ហារបស់ប្រជាសហគមន៍តាមតំបន់នីមួយៗមានផ្សេងៗគ្នា ប៉ុន្តែបញ្ហារួមនោះ ពាក់ព័ន្ធជាមួយកម្ចីដែលសហគមបានខ្ចីពីធនាគារឯកជនមានអត្រាការប្រាក់ខ្ពស់ និង បញ្ហាការប្រមូលទិញស្រូវពីឈ្មួញ។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកជាដំណោះស្រាយរួមមួយជូនសហគមន៍ គឺ ឯកឧត្តមបណ្ឌិត អនុញ្ញាត អោយសហគមន៍ ពិនិត្យលទ្ធភាព រៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់សំណើរសុំខ្ចី ឥណទានអត្រាការប្រាក់ទាប ពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ឯកឧត្តមបណ្ឌិត ក៏បានលើកជាសំណូមពរដល់ក្រុមហ៊ុនទទួលទិញស្រូវពីបងប្អូនប្រជាសហគមន៍ សូមបន្តជួយប្រមូលទិញស្រូវអោយអស់តាមលទ្ធភាពពី បងប្អូនកសិករ តាមតំលៃទីផ្សារ។ 

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរផងដែរ ដល់បងប្អូនប្រជាសហគមន៍សូមបន្តពង្រឹងបច្ចេកទេសដាំដុះស្រូវ ប្រកបដោយគុណភាព និងអនុវត្តតាមបច្ចេកទេសដាំដុះ និងត្រូវចេះតាមដានព័ត៍មានទីផ្សារ និងជាពិសេសពាក់ព័ន្ធជាមួយនឹងកត្តាអាកាសធាតុ។ 

សូមបញ្ជាក់ថា នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីតំណាងក្រុមហ៊ុន ស៊ីនេតឈ័រ អេហ្វ ដែលជាក្រុមដែលបានចុះកិច្ចសន្យាកសិកម្ម ជាមួយសហគមក្នុងការទទួលទិញស្រូវពីបងប្អូនប្រជាសហគមតាមតំលៃទីផ្សារ ៕

ព្រះវិហារ ,ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២

Footer ads TVK