Fix Banner Stand
Fix Banner Stand
Footer ads TVK

កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​

នាព្រឹកថ្ងៃចន្ទ​ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២​ នៅសាលប្រជុំសាលាខេត្ត​ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើករណីចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច (ក្រុមហ៊ុន ឌី.អេស អិម ដាប់បែលយូ ឯ.អ)​។  បន្ទាប់មកកិច្ចប្រជុំក៏បានពិភាក្សា​ លេីករណីស្នើសុំចុះបញ្ជីដីរបស់ឈ្មោះ ឡេង ប្រិយហៀង​ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យផងដែរ។

មានការចូលរួមពីអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ អភិបាលស្រុកសៀមប៉ាង ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរ អង្គភាពជំនាញ​ មេឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

 

 

Footer ads TVK