Fix Banner Stand
Fix Banner Stand
Footer ads TVK

រឿងរ៉ាវខ្លះៗនៃខេមបូឌានព្រីមៀរលីគ – Cambodian Premier League សប្ដាហ៍ទី១៦

ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League បានបញ្ចប់សប្ដាហ៍ទី១៦ ហើយនៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២ ។

ក្រោយពីចប់ការប្រកួតមានរឿងរ៉ាវគួរចាប់អារម្មណ៍មួយចំនួនដូចជា ៖

១. ក្លិបព្រះខ័នរាជស្វាយរៀង របូតគ្រាប់គ្រាប់បាល់លើសពី ២គ្រាប់ជាលើកដំបូង

២. លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោន ដឹកនាំក្រុមយកឈ្នះ លោក Conor Nestor គ្រូបង្គោលរបស់ព្រះខ័នរាជស្វាយរៀងលើកដំបូងក្នុងលីគ

៣. ក្លិបអង្គរថាយហ្គឺរ រក្សាពាក្យមិនដែលចាញ់លើ គីរីវង់សុខសែនជ័យ រយៈ ៥ឆ្នាំជាប់ៗគ្នា (គិតចាប់តាំងពីឆ្នាំ២០១៧)

៤. កីឡាករសញ្ជាតិហ្វាំងឡង់២រូប Sakari Tukianen និង Fareed Sadad បានសុតបាល់បញ្ចូលទីម្នាក់២គ្រាប់ក្នុងមួយប្រកួតនិងក្នុងថ្ងៃតែមួយ

៥. ការប្រជែងតំណែងជើងឯកលីគនៅតែប្រកួតប្រជែងគ្នា

គិតត្រឹមសប្ដាហ៍ទី១៦ គេឃើញ 3ក្រុម កំពូលតារាង មានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀកប្រកិត រួមមាន ព្រះខ័នរាជស្វាយរៀង (38ពិន្ទុ), វិសាខា (31ពិន្ទុ), បឹងកេត (30ពិន្ទុ),ខណ:តំបន់ Top 4 រួមមានក្រុម ភ្នំពេញក្រោន (23ពិន្ទុ ), ណាហ្គាវើលដ៏ (១៩ពិន្ទុ) អង្គរថាយហ្គឺ (18ពិន្ទុ) និង កងយោធពលខេមរភូមិន្ទ (16ពិន្ទុ) ចំណែកគិរីវង់សុខសែនជ័យឈរបាតតារាងមាន 5ពិន្ទុក្នុងដៃប៉ុណ្ណោះ ៕

Footer ads TVK