Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម លី គឹមសី អនុប្រធានក្រុមការងារអចិន្រ្តៃយ៍យុវជនគណបក្សក្រសួង តំណាង ឯកឧត្តម ហុង ឡុង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក  ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី គឹមសី អនុប្រធានក្រុមការងារអចិន្រ្តៃយ៍យុវជនគណបក្សក្រសួង តំណាង ឯកឧត្តម ហុង ឡុង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អនុប្រធានផ្នែកវប្បធម៌ និងសាសនា និងជាប្រធានយុវជនគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សនៃគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត និងការងារផ្សេងៗទៀត ។

នាឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់ ឯកឧត្តមអនុប្រធាន លោកជំទាវអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាជាយុវជនគណបក្សក្រសួងផងដែរ។

នាឱកាសនោះ ឯកឧត្តមអង្គប្រជុំប្រធាន ក៏បានថ្លែងអរគុណចំពោះស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមអនុប្រធាន លោកជំទាវអនុប្រធាន លោក លោកស្រី សមាជិក សមាជិកា ដែលបានសម្ដែងនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា និងរួមគ្នាអនុវត្តដោយជោគជ័យក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕

 

Footer ads TVK