Fix Banner Stand
Fix Banner Stand
Footer ads TVK

ល្អាងកួយ ស្ថិត​ក្នុងភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ

យើងចេញពីភូមិឡើងទៅទីនេះ ដោយថ្មើរជើង ប្រមាណ៣០នាទី ហើយក៏បន្តដើរឡើងដោយសារទៅនោះមានផ្លូវស្រាប់ ដោយសារជាផ្លូវនាំចង្ហាន់ទៅប្រគេនលោកទីនោះ យើងបន្តដំណើរប្រមាណ១ម៉ោងកន្លះ បានទៅដល់វត្ត ដែលវត្តនេះមានតាំងពីយូរណាស់មកហើយ តាមលោកតាដែលបានបួសទីនោះ កាលពីមុនទីនេះជាតំបន់របស់ជនជាតិកួយ ដែលអាស្រ័យផលទីនេះ មានប្រមាណ១០គ្រួសារ តាំងពីមុនសម័យខ្មែរក្រហមទៅទៀត ពួកគេកាប់ចំការ រៀងៗខ្លួន តែឥលូវមានប្រជាជនជនជាតិកួយរស់នៅទីនោះទេ ពួកគេផ្លាស់ទៅលំនៅ ចុះទៅខាងក្រោម ជិតជើងភ្នំ ដែលងាយស្រួលជាងរស់នៅទីនេះ តាមលោកតានិយាយ។ ចំណែកវត្តនេះវិញក៏មានយូរណាស់មកហើយ ដោយលោកតាថាតាំងពីមុនសម័យសង្គមរាស្រ្តនិយមទៅទៀត តែឥលូវគេជួសជុលប្រើប្រាស់ឡើងវិញ។ 

ក្រៅពីកាន់សីល នៅទីនោះលោកតា លោកយាយ ក៏ដាំបន្លែ និងផ្លែឈើដែលអាចផ្គត់ផ្គង់ពួកគេបាន។ បន្ទាប់មក​ យេីងអាចបន្តដំណេីរប្រមាណ៥០០ម៉ែត្រមានប្រភពទឹក ចេញពីភ្នំ ហូរមិនឈប់ ដែលអាចយកប្រើប្រាស់ពេញមួយឆ្នាំ។ 

ទេសភាពនៅទីនោះ​ ពិតជាស្រស់ស្អាត អ្នកអាចមើលឃើញភ្នំសងខាង ជាមួយថ្មលយទៅមុខនៅ ខាងមុខព្រះវិហារ អាចទស្សនាថ្ងៃរះបាន ពេលមកដល់ទីនេះ យើងអាចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅពើងព្រះពុទ្ធ។(ក្រសួងបរិស្ថាន)

 

Footer ads TVK