Fix Banner Stand
Fix Banner Stand
Footer ads TVK

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ សង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឌី វិជ្ជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា សសយក ខេត្តស្វាយរៀង ទាំងមូលដែលបានស្ម័គ្រចិត្តចូលរួមធ្វើជាអ្នកសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ។

ការស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់សមាជិក សមាជិកា សសយក គឺជាការលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការរួមចំណែកធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែប្រសើរថែមទៀត និងជាការហាត់រៀនបន្ថែមបទពិសោធន៍ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ ។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម ឌី វិជ្ជា បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណជូនអ្នកសង្កេតការណ៍ជាតិរបស់ សសយក ខេត្តស្វាយរៀង និងពិសារអាហារសាមគ្គី ជាមួយសមាជិក សមាជិកា ផងដែរ ។

ដោយមានការចូលរួមពី លោកអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោក លោកស្រីប្រធានគណៈកម្មាធិការ សសយក ក្រុង ស្រុក ទាំង ៨ សមាជិក សមាជិកា និង អ្នកសង្កេតការណ៍ជាតិ ។

 

Footer ads TVK