Fix Banner Stand
Fix Banner Stand
Footer ads TVK

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសំរាម នៅទីលានចាក់សំរាម ចំនួន ២៨៣គ្រួសារ នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រកបរបររើសសំរាម នៅទីលានចាក់សំរាម ចំនួន ២៨៣គ្រួសារ មកពីសង្កាត់ជើងឯក ខណ្ឌដង្កោ ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក រាជធានីភ្នំពេញ។

កម្មវិធីថ្ងៃនេះ ដំណើការទៅបានក្រោមជំនួយដឹកនាំ ឧបត្ថម្ភដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឈីវ ភិរម្យ រួមជាមួយ ក្រុមហ៊ុន CP Cambodia, ហាង ធូបកាហ្វេ សាខា Rule, ហាងភេសជ្ជ KOI , ចុងភៅម្ហូបការ សេង ហុកហេង និងសប្បុរសជនរួមមាន មេធាវី ចៅក្រម ព្រះរាជអាជ្ញា និងសប្បុរជនដ៏ទៃទៀត ដែលបានបង្កបរិយាកាសឲ្យកម្មិវធីនេះដំណើរការទៅបានយ៉ាងរលូន សប្បាយរីករាយ និងប្រកបដោយ ភាពស្និតស្នាល និងរួសរាយរាក់ទាក់ជាទីបំផុត។

មតិស្វាគមន៍ក្នងកម្មវិធីរបស់ ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងថា “សូមអរគុណសន្តិភាព អរគុណសម្តេចតេជោ និង បានស្នើឲ្យមាតា បិតាគ្របរូបមេត្តា បញ្ចូនកូនទៅចូលរៀនឲ្យបានគ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តទៅដល់អ្នកដែលខ្វះខាតជាងខ្លួនដ៏ទៃទៀត “ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

លោកជំទាវ បានបន្តទៀតថា តាមរយៈ នៃការចែករំលែកធនធាន នៅក្នុងថ្ងៃនេះគឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឲ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេស គឺបញ្ញា ស្មារតី និងចំណេះដឹង ។

 

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋក្នុងកម្មវិធី ត្រូវតែ ៖

១. បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍន៍ជាតិ ។

២. ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗផងដែរ ។

៣. បានស្នើឲ្យ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ រួមជាមួយសប្បុរសជនដទៃ មេត្តាបន្ត សកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែក និងបន្តជួយ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ។

 

សូមបញ្ជាក់ថា កម្មវិធីចង្ក្រានសប្បុរស ជាគំនិតផ្តួចផ្តើមរបស់ឯឧ លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចែកអំណោយជូនប្រជាពលរដ្ឋ នៅក្នុងកំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញចំនួន ៣៥០០ គ្រួសារ នៅក្នុងឆ្នាំ២០២១ និង បានបន្តជារៀងរាល់ខែ ពីខែកញ្ញា ២០២១ មកទល់បច្ចុប្បន្ន។ សរុបមក ប្រជាពលរដ្ឋដែលបានមកទទួលអំណោយពីចង្ក្រានសប្បុរស បន្ទាប់ពីពេលបិទខ្ទប់ត្រូវបានបញ្ចប់ មានចំនួន១៧១៥ គ្រួសារហើយ៕

 

Footer ads TVK