Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ម៉ុង ឬទ្ធី ៖ ចាប់តាំងពីថ្ងៃចន្ទទី៨ខែសីហារហូតមកដល់ថ្ងៃអាទិត្យទី២១ខែសីហាឆ្នាំ២០២២នេះ ខ្ញុំបានដឹកជញ្ជូនកូនឈេីប្រណិតប្រភេទបេងនិងធ្នង់ សម្រាប់យកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅបានចំនួន 33.130ដេីមរួចហេីយ

ក្រសូង​កសិកម្ម​ រុក្ខា​​ប្រមាញ់​ និងនេសាទ​ ទទួល​ខុសត្រូវ​លេីការ​ផ្តល់កូនឈេីជាង​ 70.000កូន​ ក្រុមហ៊ុន​ប៉ោយប៉ែត​ ស៊ែថឺឡាយន៍​សុីធី​ 20.000កូន​ ។

និង​កាលពីថ្ងៃពុធទី​១៧ខែសីហា​ឆ្នាំ​២០២២នេះ​ កញ្ញា​សុវណ្ណា​អង្ការ​សម្ព័ន្ធ​សត្វព្រៃ​ បានជួយ​ជាង​ 10.000ដេីម​បន្ថែម​ទៀត​ សរុប​100.000ដេីម​ បូករួម​ទាំងកូនឈេី​ដែលជា​អំណោយ​របស់​ខ្ញុំ​បន្ថែមទៀត​ស្មេីនិង​ 133.130ដេីមចំនួននេះ​អា​ចលេីសពី​តម្រូវ​ការបន្តិចទៅហេីយ​ បេី​កូន​ឈើ​នៅសែសសល់គុណភាព​អាច​ទទួល​យកបាន​​ទាំង​ប៉ុន្មាន​ យេីងអាច​រក្សាទុក​​សម្រាប់ជួសនៅពេលដែលវាមានការខូចខាត​ សរុបការដាំដុះកូនឈេី​រហូតមកដល់​ល្ងាចថ្ងៃ​សៅរ៍​ទី២០នេះ​ សម្រេចបាន​ចំនួន​277.50haរួចហេីយ​ សំណាងល្អ​ខ្លាំងណាស់​ក្រោយពេលបានដាំ​លេីកទី១រហូតមកដល់​ល្ងាចថ្ងៃ​សៅរ៍​នេះ​ ព្រះភិរុណ​បាន​បង្អោរមកប្រាំមេ​ធ្វេីអោយកូនឈេី​ទាំងអស់​លូត​លាស់បានល្អ​គួសម​ ។

សប្តាហ៍​ក្រោយនេះ​ខ្ញុំនិងដឹកកូនឈេីធ្នង់​ចំនួន​២ឡាន​ដែលមាន​ចំនួន​ប្រមាណជា​ 15.600ដេីម​បន្ថែមមកទៀត​ តាម​សំណូមពរ​របស់​ឯកឧត្តម​ប្អូន​នាយ​ឧត្ដម​សេនីយ៍​ហុីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ននិងជាមេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​ដឹកនាំ​អនុវត្តន៍​សំអាតទីតាំងដី​ និងដាំដុះ​កូនឈេី​ដោយផ្ទាល់​យ៉ាងល្អ​ឥតខ្ចោះ​ ។

 

Footer ads TVK