Fix Banner Stand
Fix Banner Stand
Footer ads TVK

នៅវេលាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីទៅពិនិត្យ-ព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន

ថ្នាក់ដឹកនាំក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះអង្គទាំងទ្វេ សូមទ្រង់ប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រ ជារៀងរហូតទៅ៕

 

Footer ads TVK