Fix Banner Stand
Fix Banner Stand
Footer ads TVK

សេចក្តីជូនដំណឹងរបស់ទូរទស្សន៍ជាតិកម្ពុជា ជូនដល់អ្នកគាំទ្រកម្មវិធីប្រកួតរ៉ូបូត សំរាប់កម្មវិធីពិសេសនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

សេចក្តីជូនដំណឹង ជូនដល់អ្នកគាំទ្រកម្មវិធីប្រកួតរ៉ូបូតទាំងអស់មេត្តាជ្រាបថា ទូរទស្សន៍ជាតិកម្ពុជាមានកម្មវិធីពិសេសនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ សម្រាប់យុវជនស្រលាញ់ផ្នែកបច្ចេកវិទ្យារ៉ូបូត ដូចជា៖

១. ក្រុមរ៉ូបូតតំណាងកម្ពុជា នឹងធ្វើការប្រកួតក្នុងកម្មវិធីABU Robocon 2022 តាមប្រព័ន្ធអនឡាញ ដែលចាប់ផ្តើមពីម៉ោង ១១ ៣០ថ្ងៃត្រង់ (ម៉ោងកម្ពុជា) ដើម្បីដណ្តើមជើងឯកកម្រិតអន្តរជាតិ។

២. ពិធីទទួលទង់ ធ្វើជាម្ចាស់ផ្ទះ ABU Robocon 2023 ដែលទូរទស្សន៍ជាតិកម្ពុជាបានទទួលសិទ្ធិរៀបចំ នៅឆ្នាំក្រោយ (នៅមុនការប្រកួតផ្តាច់ព្រ័ត្រ) ។

ដើម្បីគាំទ្រ និងអបអរសាទរ សូមបងប្អូនអ្នកគាំទ្រ ចូលរួមទស្សនាព្រឹត្តិការណ៍នេះ អោយបានច្រើនកុះករ ផ្សាយបន្តផ្ទាល់នៅលើផេកហ្វេសប៊ុក Robocon Cambodia តែម្តង ចាប់ពីម៉ោង ១១:៣០ ថ្ងៃត្រង់តទៅ។

 

Footer ads TVK