Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ស ថេត ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌ មានជ័យ បានអញ្ជេីញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹងនិងជនពិការចំនួន ១០ គ្រួសារនៅសង្កាត់បឹងទំពុន១និងបឹងទំពុន ២ ដល់ទីកន្លែងដែលគាត់រស់នៅជាក់ ស្តែង ដេីម្បីឲ្យបានយល់និងជ្រាបច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានការឧបត្ថម្ភជាថវិកា១០មុឺន រៀល អង្ករ ៥០គីឡូក្រាម, ទឹកបរិសុទ្ធ, ទឹកក្រូច ទឹកត្រី ទឹកសុីអុីវ ត្រីខ ….។ល។

បងប្អូនប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត និងរំភេីប ចំពោះទឹកចិត្តរបស់ឯកឧត្តមប្រធាន ដែលតែង តែលះបង់ពេលវេលាចុះផ្ទាល់ដល់ផ្ទះជួល ជាពិសេសជូនពរឯកឧត្តម សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕

 

 

 

Footer ads TVK