Fix Banner Stand
Fix Banner Stand
Footer ads TVK

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២២ នឹងចេញទៅប្រកួតនៅប្រទេសសឹង្ហបូរី នាខែកញ្ញា ខាងមុខនេះ

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក
១រូប ចូលរួមការប្រកួត Syed Kadir Boxing Championship 2022 នៅប្រទេសសឹង្ហបូរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែកញ្ញា ខាងមុខនេះ ។

កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង ២រូប រួមមាន៖ កីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៥៤ kg និងកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតក្នុងប្រភេទទម្ងន់ ៧១ kg ។

គួរបញ្ជាក់ផងដែរថាកីឡាករទាំង២នេះតែទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ ដោយកីឡាករ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងកីឡាករ ហ៊ុន គឹមហ៊ាង បានឈ្នះកីឡាករមីយ៉ាន់ម៉ាដោយសន្លប់ក្នុងទឹកទី១។

ក្រៅពីការប្រកួតជាលក្ខណៈអន្តរជាតិខាងលើនេះ សហព័ន្ធក៏នឹងត្រៀមបញ្ជូនក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាទៅចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី នៅប្រទេស Jordan នាខែតុលា ខាងមុខនេះផងដែរ ៕

Footer ads TVK