Fix Banner Stand
Fix Banner Stand
Footer ads TVK

នាយឧត្តមសេនីយ៍ សែម សុវណ្ណនីចុះជួបសំណេះសំណាល និងសួរសុខទុក្ខកង កម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយដោយសារទឹកជំនន់

កណ្តាល៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដោយសារទឹកជំនន់ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ការគ្រប់គ្រងគ្រោះមហន្តរាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល

ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ឆ្នាំ២០១៩-២០២៣) និងគោលការណ៍សំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាព វប្បធម៌ កេរដំណែល ទ្រព្យសម្បត្តិ និងប្រព័ន្ធអេកូឡូស៊ីពីឥទ្ធិពលគ្រោះថា្នក់នៃគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះហើយ បានជាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ធ្វើការហ្វឹកហ្វឺនដល់កងទ័ពមួកខៀវកម្ពុជា លើផ្នែកជួយសង្គ្រោះគ្រោះមហន្តរាយដោយសារទឹកជំនន់ ដែលមានរយៈពេល០៣សប្តាហ៍ ចាប់ពីថ្ងៃទី០៣ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។ ដោយមានសិក្ខាកាមចូល
រួមចំនួន ៣៥នាក់ និងយោធាចារ្យ ១០នាក់។ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ដោយសារអាកាសធាតុ

មានភ្លៀងធ្លាក់ជាប់ជាប្រចាំ ផងនោះ ស្ថានភាពទឹកជំនន់អាចនឹងមានដោយយថាហេតុ នៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា ទៀ បាញ់ និងឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តាំផ្ញើសួរសុខទុក្ខ និងណែកនាំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការដែលមានស្រាប់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន និងថែទាំសុខភាពអោយបានល្អ ៣កុំ ៣ការពារ ដើម្បីជៀសវាងនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕

 

Footer ads TVK