Fix Banner Stand
Fix Banner Stand
Footer ads TVK

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រកឃើញក្រុមឡើង វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយ !

ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ ( ថ្នាក់ជាតិ ) ឆ្នាំ ២០២២ បានធ្វើការប្រកួត ជើងទី ២ នៃ វគ្គ ១៦ ក្រុម ចុងក្រោយចប់សព្វគ្រប់ហើយ កាលពីម្សិលមិញនេះ បានរកឃើញ៨ក្រុមឡើងទៅកាន់វគ្គបន្ទាប់ ហើយដោយមាន ៦ក្រុមមកពីលីគទី១ និងមាន ២ក្រុម មកពីលីគទី២ ក្រុមមកពីលីគទី១ រួមមាន៖ ព្រះខ័ន រាជស្វាយរៀង, វិសាខា, ណាហ្គា វើលដ៏, បឹងកេត, ភ្នំពេញក្រោន និង កងយោធពលខេមរភូមិន្ទ ចំណែកក្រុមមកពីលីគទី២ រួមមាន អគ្គិសនីកម្ពុជា និងកោះកុងអេហ្បស៊ី។ សម្រាប់លទ្ធផល ជើងទី ២ នៃវគ្គ ១៦ ក្រុម ចុងក្រោយ ម្សិលមិញនេះគឺមាន ៤ គូ គឺរួមមាន ក្រុមអង្គរថាយហ្គឺរ បានចាញ់ កោះកុង អេហ្វស៊ី ១ទល់៣ សរុបទាំងពីរជើង កោះកុង យកជ័យជម្នះដោយលទ្ធផល ៤ទល់៣ ឡើងបន្ដទៅកាន់ វគ្គ ៨ក្រុមចុងក្រោយ ត្រូវឡើងទៅជួប ក្រុមនាគខៀវ បឹងកេត ។ ក្រុមសិង្ហក្រហម ភ្នំពេញក្រោនបានត្រឹមស្មើរ ៤ទល់៤ ជាមួយក្រុម ព្រៃវែង ដោយសរុបគ្រាប់បាល់ទាំងពីរជើង ភ្នំពេញក្រោន យកឈ្នះដោយលទ្ធផល ៥ទល់៤ ឡើងទៅកាន់ វគ្គ៨ ក្រុមចុងក្រោយត្រូវជួបជាមួយ ក្រុមខ្លាំងនាគមាស ណាហ្គាវើលដ៏ ។ ចំណែកក្រុម កងយោធពលខេមរភូមិន្ទ បានយកឈ្នះ នគរបាលជាតិ ដោយលទ្ធផល ២ទល់១ ដោយសរុបទាំងពីរជើង កងយោធពលខេមរភូមិន្ទ យកឈ្នះដោយលទ្ធផល ៤ទល់២ ត្រូវឡើងទៅជួបជាមួយម្ចាស់ជើងឯកឆ្នាំ២០២១ វិសាខា និង ក្រុមគិរីវង់សុខសែនជ័យ បានត្រឹមស្មើរ ១ទល់១ ជាមួយអគ្គសនីកម្ពុជា សរុបទាំងពីរជើង ក្រុម អគ្គិសនីកម្ពុជា យកឈ្នះ ៤ទល់៣ លើក្រុម គិរីវង់សុខសែនជ័យ សម្រាប់វគ្គ ៨ក្រុមចុងក្រោយ ត្រូវឡើងទៅជួបជាមួយនឹងក្រុមកំពុងឡើងជើងព្រះខ័នរាជស្វាយរៀង ។
សូមជម្រាបជូនថា ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន វគ្គ ១/៤ ផ្តាច់ព្រ័ត្រនឹងត្រូវលេងនៅថ្ងៃទី ២៤ និង ៣១ ខែសីហា ខាងមុខ ខណៈ វគ្គ ផ្តាច់ព្រ័ត្រ ត្រូវលេងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២៕
រូបភាព៖ HSC

Footer ads TVK