Fix Banner Stand
Fix Banner Stand
Footer ads TVK

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ផ្ដល់ឥណទានបោះដុំជូនធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូចំនួន៣ សម្រាប់គាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្មក្នុងខេត្តគោលដៅចំនួន ១២

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានសេចក្តីរីករាយក្នុងការផ្តល់ឥណទានបោះដុំជូនធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូចំនួន៣ សម្រាប់គាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្មក្នុងខេត្តគោលដៅចំនួន ១២ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក (The World Bank)។ ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងខាងលើនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលរបស់ ARDB, តំណាងធនាគារពិភពលោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និង ការធ្វើបរិវត្តកម្មរបស់ ធនាគារ ARDB ដោយទទួលបានការរីកចម្រើន និង សម្រេចបានសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ។

Footer ads TVK