Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់

(បន្ទាយមានជ័យ) ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំកម្លាំងសរុប ចំនួន ២៥នាក់ នាំយកស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សហការជាមួយ នគរបាល អាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិយាយអត ឃុំកុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្រ្តាក់ នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប ចំនួន ១ខ្នង។

អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងសូមគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕

Footer ads TVK