Fix Banner Stand
Fix Banner Stand
Footer ads TVK

អតីតនាយកក្លឹប Manchester United លោក Michael Knighton កំពុងពិភាក្សាជាមួយមហាសេដ្ឋីមួយចំនួន ដើម្បីដេញថ្លៃទិញក្លឹប Manchester United

អតីតនាយកក្លឹប Manchester United លោក Michael Knighton និយាយថា គាត់កំពុងពិភាក្សាជាមួយមហាសេដ្ឋីជាច្រើន មុនពេលចាប់ផ្តើមការដេញថ្លៃទិញយកក្រុមមានសក្តានុពលនៅ Old Trafford ។

បុរសវ័យ 70 ឆ្នាំរូបនេះបានបង្ហើបថាគាត់បានប្រមូលផ្តុំសម្ព័ន្ធ ដែលមានមហាសេដ្ឋីជាច្រើនចាប់អារម្មណ៍ក្នុងការទិញក្លឹបនេះ គាត់នឹងធ្វើជាអ្នកប្រឹក្សា ប្រសិនបើកិច្ចព្រមព្រៀងទទួលបានជោគជ័យដោយជោគជ័យក៏ដោយ។

ដោយម្ចាស់ក្លឹបបច្ចុប្បន្ន គឺគ្រួសារត្រកូល Glazer បានកំពុងតែរង្គោះរង្គើរកាន់តែខ្លាំង បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនល្អរបស់ក្រុមបិសាចក្រហមក្នុងពាន Premier Leagueឆ្នាំនេះ ។

អ្នកគាំទ្របានធ្វើបាតុកម្មជាច្រើនប្រឆាំង នឹងគ្រួសារត្រកូល Glazer ដើម្បីអោយពួកគេចាកចេញ។ ដែលលោក Knighton បាននិយាយផងដែរថា Old Trafford អីឡូវប្រែពី “theatre of a dreams to a theatre of nightmares” ។

លោកKnighton ក៏បានបង្ហើបអោយដឹងដែរថា លោកបានទាក់ទង ជាមួយនឹងមហាសេដ្ឋី អង់គ្លេស លោក Sir Jim Ratcliffe ដែលទើបតែព្យាយាមទិញក្លិប Chelsea។

គាត់បាននិយាយបន្ថែមថា “ប្រសិនបើយើងអាចបញ្ចុះបញ្ចូល Sir Jim ដើម្បីទិញ Manchester United បានសម្រេចពិតមែននោះ នោះគឺពិតជារឿងដ៏ល្អរបស់អ្នកគាំទ្របីសាចក្រហមជាមិនខាន។

Manchester United director Michael Knighton juggles on the pitch before the match
Footer ads TVK