Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម កែវ រ៉េមី បានអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ។

ភាគីទាំងពីរនឹងជជែកពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កិច្ចការ សមិទ្ធផលរបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស៕

Footer ads TVK