Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលបារម្ភខ្លាំងជាងគេក្នុងពេលកូវីដ នោះគឺការបាត់បង់ធនធានមនុស្ស ។ ⁃សម្តេចតេជោ  ហ៊ុន សែន៖ ការបើកប្រទេសឡើងវិញ ក៏ជាឪកាសសម្រាប់ឱ្យសិស្សបានចូលរៀនវិញផងដែរ ។ ⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់ សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងជម្នះវិបត្តិជំងឺកូវីដ-១៩ ឱ្យសាលានៅតែអាចដំណើរការបាន ។ ⁃ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ តាមរយៈការខិតខំរបស់យើង គឺអាចឱ្យយើងមានការប្រជុំដោយផ្ទាល់បាន នាពេលកន្លងមកនេះ ។ ⁃ សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្កើតនូវឱកាសនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ ។ ⁃ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាតាមរយៈអនឡាយ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ។ – សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានា ប្រញាប់តបណ្តាញសេវានៅតាមបុរី ។ ⁃ សម្តេចតេជោ ហ៊ុន សែន៖ ការសិក្សាត្រូវធ្វើជារៀងរហូត ។ – សម្តេចតេជោ ហ៊ុន សែន៖ រាល់អ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជា តែងតែសួរថា តើធនធានមនុស្សរបស់កម្ពុជាស្ថិតក្នុងកម្រិតណា? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺពិតជាសំខាន់ និងចាំបាច់ណាស់ ។ – សម្តេចតេជោ ហ៊ុន សែន៖ គ្រឹះស្ថានសិក្សាត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនអាចមានតែសញ្ញាបត្រ ប៉ុន្តែគ្មានចំណេះនិងជំនាញនោះទេ គ្រឹះស្ថានសិក្សាមិនមានគុណភាព នឹងដួលរលំ ។ ⁃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេច ឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ។

 

 

Footer ads TVK