Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ គោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ គោរពព្រះអដ្ឋិ ព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលកំពុងតម្កល់ធ្វើបុណ្យទៅតាមគន្លងប្រពៃណីដ៏រុងរឿងរបស់ជាតិយើង នៅសាលាធម្មសភានៃវត្តបទុមវតី រាជធានីភ្នំពេញ។ ការយាងចូលព្រះទិវង្គតនៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បង់ដ៏ធំធេងនូវព្រះរាជវង្សានុវង្សខ្មែរ ដែលជាអ្នកសេ្នហាជាតិដ៏ប្រសើរខ្ពង់ខ្ពស់មួយព្រះអង្គ បានខិតខំប្រឹងប្រែងយ៉ាងសកម្មមោះមុត ដង្ហែតាមព្រះរាជកិច្ចបំរើប្រទេសជាតិដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្តរហូតដល់រជ្ជកាលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 

Footer ads TVK