Fix Banner Stand
Fix Banner Stand
Footer ads TVK

កីឡាករ មិន រតនៈ ចង់លើកពាន ហ៊ុនសែនខាប់ ក្នុងអាជីពរបស់ខ្លួន

កីឡាករ មិន រតនៈ លើកឡើងថាក្នុងពានរង្វាន់ សម្ដេច ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិប៉ះក្រុមណាក៏ពិបាកដែរ តែចង់លើកពានមួយនេះក្នុងអាជីព។

«សម្រាប់ខ្ញុំឡើងមកដល់វគ្គនេះហើយ ប៉ះក្រុមណាក៏ពិបាកដែរ» នេះគឺជាការលើកឡើងរបស់ខ្សែបម្រើវ័យក្មេង មិន រតនៈ របស់ក្លិបព្រះខ័នរាជស្វាយរៀងបានផ្ដល់បទសម្ភាសដល់ក្រុមការងាររៀបចំការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ធំបំផុតទី២ក្នុងពីរ៉ាមីត្របាល់ទាត់កម្ពុជាឆ្នាំ២០២២នេះរួចទៅហើយក្រោយយកឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផលទាំងពីរជើង៥ទល់០ ហើយពួកគេរំពឹងថានឹងបន្តធ្វើបានល្អក្នុងវគ្គ៨ក្រុមចុងក្រោយនេះ។ តែយ៉ាងណា! សម្រាប់ មិន រតនៈ វិញបានដាក់ការរំពឹងខ្ពស់តែការប្រកួតប៉ះក្រុមណាក៏ដោយសុទ្ធតែពិបាក។

«ក្រុមដែលឡើងមកទាំងអស់ ពួកគេជាក្រុមខ្លាំងហើយពិបាកក្នុងការប្រកួតប្រជែង។ ពួកគេរៀបចំខ្លួនបានល្អ មានកីឡាករល្អៗដូចគ្នា។ អ្វីដែលត្រូវធ្វើគឺត្រៀមខ្លួន ប្រយ័ត្នគ្រប់ជំហ៊ាន ហើយប្រឹងប្រែងក្នុងការប្រកួតឱ្យបានល្អ»។

កីឡាករវ័យ១៩ឆ្នាំរូបនេះបានបន្តទៀតថាសម្រាប់ខ្លួនគេផ្ទាល់ចង់លើកពានសម្ដេចឱ្យបានក្នុងអាជីពជាកីឡាកររបស់ក្លិប ដែលធ្លាប់ឈ្នះពានសម្ដេចមួយនេះច្រើនជាងគេ។ ទោះបីជាក្លិបព្រះខ័នរាជស្វាយរៀងជាក្លិបដែលគ្រងជើងឯកពានសម្ដេច ហ៊ុន សែន ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក៏ដោយ តែ រតនៈ មិនទាន់បានឈ្នះពាននេះនៅឡើយត្បិតលេងឱ្យក្លិបមានមូលដ្ឋានក្នុងខេត្តស្វាយរៀងមួយនេះតាំងពីយុវជនក៏ដោយ។

បញ្ជាក់ឡើងវិញ ក្រុមដែលរកឃើញកៅអីវគ្គ៨ក្រុមចុងក្រោយពានសម្ដេចហ៊ុន សែន មានដូចជា បឹងកេត ណាហ្គាវើលដ៏ វិសាខា និងព្រះខ័នរាជស្វាយរៀងនេះឯង។ ដោយឡែក នៅសល់៤ក្រុមទៀត ដែលមិនទាន់រកឃើញហើយការប្រកួតជើងទី២នេះនឹងលេងនៅថ្ងៃពុធខាងមុខនេះ៕

Footer ads TVK