Fix Banner Stand
Fix Banner Stand
Footer ads TVK

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម សាន វិសាល សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ទាន សុសេរី សមាជិកក្រុមប្រឹក្សាភិបាល និងជាជំនួយការឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង, ឯកឧត្តម ឃី កុសល សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាក សេរីវឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (សមាជិកឯករាជ្យ) និងឯកឧត្តម ចាន់ សីហា ជាសមាជិកក្រុមប្រឹក្សាភិបាល តំណាងបុគ្គលិក និងជាអគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន ដោយបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។

 

Footer ads TVK