Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ជួប បារីស៍ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្ត និងអង្កការ WCS ដើម្បីពិភាក្សាការងារគម្រោងរេដបូក ដែន ជម្រកសត្វព្រៃកែវសីមា និងត្រួតពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំចុងក្រោយ

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជួប បារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាក់ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្ត និងអង្កការ WCS ដើម្បីពិភាក្សាការងារគម្រោងរេដបូក ដែន ជម្រកសត្វព្រៃកែវសីមា និងត្រួតពិនិត្យផែនការសកម្មភាពប្រចាំឆ្នាំចុងក្រោយ ដោយពិភាក្សាទៅលើយុទ្ធសាស្រ្ត ពង្រឹងការងារគ្រប់គ្រងគម្រោងរេបូកមាន ប្រសិទ្ធភាព និងពិនិត្យតំបន់សក្តានុពលសម្រាប់សាង់សងប៉មមើលទេសភាព និងសត្វព្រៃ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

 

Footer ads TVK