Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិ​​ធីប្រគល់​-ទទួល​ប្រព័ន្ធ​សន្និសីទ​វីដេអូ​ជូន​ក្រសួង និងមន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ទាំង​២៥

ធានី​ភ្នំពេញ៖ នា​ព្រឹក​នា​ថ្ងៃ​អង្គារ ៤រោច ខែ​ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​ប្រគល់-ទទួល​ប្រព័ន្ធ​សន្និសីទ​វីដេអូ (Video conference system) សម្រាប់ក្រសួង និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្តទាំង២៥ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ទីស្ដីការ​ក្រសួង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ពិធី​នេះ​ដោយ​លោក​ជំទាវ ឯកឧត្ដម ថ្នាក់​ដឹកនាំ​ក្រសួង អង្គភាព​ពាក់ព័ន្ធ និង​ពី​សំណាក់​ក្រុមហ៊ុន វៀតធេល (ខេមបូឌា) មាន​លោក ហ្វុង វ៉ាន់គឿង អគ្គនាយក​ក្រុមហ៊ុន វៀតធេល (ខេមបូឌា) អគ្គនាយក​រង និង​បុគ្គលិក​ក្រុមហ៊ុន។ ក្រៅ​ពី​ការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​សន្និសីទ​វីដេអូ​ពី​ប្រធាន អនុប្រធាន និង​បុគ្គលិក​មន្ទីរ​អប់រំ យុវជន និង​កីឡា​ទាំង​២៥​ខេត្ត​រាជធានី និង​នាយក​សាខា​ក្រុមហ៊ុន​មិត្តហ្វូន​ទូទាំង​ប្រទេស​សរុប​ប្រមាណ​ជាង​ពីរ​រយ​នាក់។

Footer ads TVK