Fix Banner Stand
Fix Banner Stand
Footer ads TVK

ទួន​​ ប៉េ៖​ ប្រកួត​យប់មិញ​លទ្ធផល​យ៉ាង​ណា​សម្រេច​លើ​ចៅក្រម​ បើ​ឲ្យ​ខ្លួន​ចាញ់​ក៏​ព្រម​ទទួល​

កីឡាករ​ចាស់​វស្សា​របស់​ថៃ​ ទួន​ ប៉េ​ ចំពោះ​លទ្ធផល​ឈ្នះ​ ពេជ្រ​ សម្បត្តិ​ យប់មិញ​គឺ​សម្រេច​លើ​ចៅក្រម​ អាជ្ញាកណ្ដាល​ បើ​ទោះ​ឲ្យ​ចាញ់​ក៏​ខ្លួន​នៅ​តែ​ទទួល​យក​មិន​​ប្រកែក​ទេ។​

កីឡាករ​ថៃ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ​ថា​ លទ្ធផល​ចាញ់​ឈ្នះ​គឺ​សម្រេច​លើ​ចៅក្រម​ អាជ្ញាកណ្ដាល​ បើ​ទោះ​ជា​សម្រេច​ឲ្យ​ខ្លួន​ចាញ់​ក៏​ទទួល​យក​ ព្រោះ​អ្នក​កាត់សេចក្ដី​ទៅ​ហើយ។​ ដូច្នេះ​បើ​យប់មិញ​សម្រេច​ឲ្យ​ចាញ់​ ពេជ្រ ​សម្បត្តិ​ ក៏​មិន​ប្រកែក​អ្វី​ដែរ​គឺ​មាន​តែ​ទទួល​យក​ធម្មតា។​

ប៉ុន្តែ​បើ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​យប់មិញ​គឺ​សម​និង​ឈ្នះ​ ព្រោះ​វ៉ៃ​បាន​ពិន្ទុ​ច្រើន​សឹង​តែ​គ្រប់​ទឹក​។​ មួយ​វិញ​ទៀត​មនុស្ស​ ១០០នាក់​គឺ​ហេតុ​ផល​ក៏​ ១០០​ដូច​គ្នា​ ប៉ុន្តែ​យប់មិញ​គឺ​ស្រេច​លើ​គណៈកម្មការ​បើ​សម្រេច​ឲ្យ​ខ្លួន​ចាញ់​ក៏​ចាញ់​ទៅ​នៅ​តែ​ទទួល​យក​ ព្រោះ​ចាញ់​ឈ្នះ​គឺ​កីឡា។​

ទួន​ ប៉េ​ សរសើរ​ពី​សមត្ថភាព​របស់​ ពេជ្រ សម្បត្តិ​ ថា​វ៉ៃ​ល្អ​ មាន​កណ្ដាប់ដៃ​ និង​កែង។​ យ៉ាងណា​មុន​ការ​ប្រកួត​នេះ​ខ្លួន​ក៏​បាន​ហ្វឹកហាត់​ត្រៀម​ និង​កែ​ក្បាច់​ថ្មី​សម្រាប់​ប៉ះ​ជា​មួយ​ ពេជ្រ​ សម្បត្តិ​ ផង​ដែរ។​

Footer ads TVK