Fix Banner Stand
Fix Banner Stand
Footer ads TVK

ប្រធានក្លិបអង្គរថាយហ្គឺរ សម្ដែងការមិនពេញចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាល

ប្រធានក្លិបអង្គរថាយហ្គឺរ សម្ដែងការមិនពេញចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាល

ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League ជុំទី៣ សប្ដាហ៍ទី១៥ កន្លងទៅលោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ មិនសប្បាយចិត្តឡើយពេលកូនក្រុមរបស់លោកត្រូវបានកីឡាករវិសាខាបង្កកំហុសទៅលើកីឡាករ ម៉ៅ ពិសិដ្ឋ របស់អង្គរថាយហ្គឺរ បានអូសបាល់ក្នុងប្រអប់ទី ហើយអ្នកចាំទី វីរៈ ដារ៉ា របស់វិសាខា បានលូកជើងទៅរារាំងបណ្ដាលឲ្យដួលក្នុងតំបន់ប្រអប់ ១១ម៉ត្រ តែមិនមានការពិន័យ ពីលោក ឃិន ឧសីហា ឡើយ ។

ក្រោយចប់ការប្រកួត អ្នកគាំទ្របាល់ទាត់កម្ពុជាហាក់មិនសប្បាយចិត្ត នឹងការកាត់ក្ដីមួយនេះ ហើយមួយវិញទៀត លោក Akihiro Kato បានសរសេរបង្ហោះលើផេករបស់គាត់ថា “ខ្ញុំបានដាក់ឯកសារតវ៉ាជាច្រើនដងមកហើយ។ ប៉ុន្តែសូម្បីតែម្តង ក៏គ្មានទទួលបានលទ្ធផលវិជ្ជមានដែរ! បើមនុស្ស និងអង្គភាព គេនឹងទទួលស្គាល់ហើយកែលំអ ដូច្នេះគេនឹងរីកចម្រើន។ គ្មានកំហុស ក៏គ្មានការរីកចម្រើន យើងត្រូវការកែប្រែទាំងអស់គ្នា។ ខ្ញុំហត់ណាស់😢។” ទាក់ទងទៅនឹងបញ្ហានេះដែរ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបាល់ទាត់បឹងកេតបានលើកឡើងក្នុង comment មួយថា “៖រឿងអជ្ញាកណ្តាលជារឿងរសើប តាមគំនិតខ្ញុំបើសិនជាអាចគួរបន្ថែមអជ្ញាកណ្តាលពីរទៀតនៅខាងក្រោយបង្គោលទីទាំងសងខាង ដើម្បីអោយកាន់តែសុក្រិត ដោយសារយើងមិនទាន់មានលទ្ធភាពដើម្បីប្រើ VAR។”

បញ្ចប់ការប្រកួត Cambodian Premier League សប្ដាហ៍ទី១៥ ក្លិបអង្គរថាយហ្គឺរ របស់លោក Akihiri Kato ស្ថិតនៅចំណាត់ថ្នាក់ទី៧ មាន១៥ពិន្ទុ ក្រោយឆ្លងកាត់១៥ប្រកួត ឈ្នះ ៤ ស្មើរ ៣ និងចាញ់៨ ៕

Footer ads TVK