Fix Banner Stand
Fix Banner Stand
Footer ads TVK

ខ្សែវីដេអូស្ដីអំពីប្រាសាទបុរាណដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជាដែលមានវប្បធម៌អរិយធម៌ស្រដៀងគ្នាជាមួយឥណ្ឌាត្រូវបានចងក្រងនិងដាក់ឲ្យទស្សនា

នៅស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាក់បញ្ចាំងខ្សែវីដេអូស្ដីអំពីប្រាសាទបុរាណដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជាដែលមានវប្បធម៌អរិយធម៌ស្រដៀងគ្នាជាមួយឥណ្ឌា ត្រូវបានចងក្រងនិងរៀបចំឡើងដោយស្ថានទូតឥណ្ឌា ក្រោមការដឹកនាំពី លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងការអញ្ជើញចូលរួមទស្សនាដោយ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងមន្ត្រីជាច្រើនរូបទៀត ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ខ្សែវីដេអូចំនួន ២០ ដែលរៀបរាប់អំពីប្រាសាទសំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទភ្នំជីសូរ ប្រាសាទតាព្រហ្ម ជាដើម ដែលប្រាសាទទាំងនេះមានទំនាក់ទំនងដ៏រឹងមាំជាមួយព្រះសិវៈ ព្រះវិស្ណុ ព្រះអម្ចាស់ Ganesh ជាដើម ។

 

 

 

 

Footer ads TVK