Fix Banner Stand
Fix Banner Stand
Footer ads TVK

មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិ ភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៥

ថៃ្ងព្រហស្បតិ៍ ១៤កើតខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន (NGUYEN VAN TIEN) មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងសមាជិកប្រតិភូ អមដំណើរជាច្រើនរូបទៀត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅសាលប្រជុំយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន (NGUYEN VAN TIEN) បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង នៃដំណើរបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីចូលរួមសួរសុខទុក្ខ ដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសដល់បញ្ជាការដ្ឋានយោធភូមិភាគទី៥ ដៃគូសម្ព័ន្ធមេត្រីភាព និងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។

 

Footer ads TVK