Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រសួងបរិស្ថាន៖ការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីមាកើនឡើង ៣ដងបើប្រៀបធៀបទៅនឹងឆ្នាំមុន

ខេត្តមណ្ឌលគិរី÷ដោយការយកចិត្តទុកដាក់ពីក្រសួង បរិស្ថាន,មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងដែនជម្រក សត្វព្រៃកែវសីមាបានទទួលជោគជ័យពីការលក់ឥណ ទានកាបូនមានការកើនឡើង ៣ ដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះគឺមិនអាចកាត់ផ្ដាច់បានឡើយពីកិច្ចខិតខំប្រឹងប្រែងរបស់ឧទ្យាននុរក្សនៅដែនជម្រកសត្វ ព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី ជាដែនជម្រកមួយដែលជោគជ័យលើគម្រោងលក់ឥណទានកាបូនលើ ទីផ្សារអន្តរជាតិតាំងពីឆ្នាំ២០១៦មក។ ការលក់ឥណទានកាបូនក្នុងខេត្តមណ្ឌលគិរីនេះ មានការកើនឡើង៣ដងក្នុងឆ្នាំ២០២២នេះ បើគិតជាទឹកប្រាក់ដែលខេត្តនេះ ទទួលបាន គឺ៦០ម៉ឺនដុល្លារអាមេរិក។​ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន។

 

Footer ads TVK