Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង

នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ​ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង។

កម្មវិធីនេះក៏មានការអញ្ជើញជាគណៈអធិបតី ដោយ លោកស្រី Maryam Salim (នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា) និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមគណៈប្រតិភូ អមដំណើរឯកឧត្តមរដ្ឋមន្រ្តី និងមានការចូលរួម ពីសិស្សានុសិស្ស​ យុវជន​សសយក យុវជនកាយរិទ្ទ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាង ៤០០ នាក់៕

 

Footer ads TVK