Fix Banner Stand
Fix Banner Stand
Footer ads TVK

យុវជនចំនួន០៨រូបបានធ្វើដំណើរ ថ្មើរជើងចម្ងាយ ៥៧គីឡូម៉ែត្រ ចេញពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ ពយម្រេញកង្កែប ស្ថិត នៅភូមិជំនាប់ ឃុំចំណារ ស្រុកថ្មបាំង ខេត្តកោះកុង។

ដំណេីរផ្សងព្រេងបែបដើរមិនត្រលប់មកទីតាំងចាស់ អ្នកផ្សងព្រេងត្រូវរ៉ាប់រងនូវសម្ភារៈផ្សងព្រេង កាតាប និងសម្ភារៈចំបាច់ ដោយយើងអាចរីករាយទេសភាពចាប់តាំងពីភូមិ ព្រៃសហគមន៍ ខ្នងក្រពើ អូរខ្មែរក្រហម វាលហាលសំពត់ រោងជំនាង រូងខៀវរូងក្រហម ទឹកជ្រោះឆាយយោង ទេសភាពតាមភូមិចំណារ អារ៉ែង និងពយម្រេញកង្កែប។ ទីបំផុតក្រុមយើងធ្វើបានវាបានម្តងទៀត ដែលមានអ្នកចូលរួមប្រមាណ៨នាក់ ហើយយើងបានជួបរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ជាប់ខ្លួន ភ្លៀង ដើរអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ មានសត្វទៀក ជិះទូកកាត់ស្ទឹង និងខោអាវសើម ជាដើម តែចុងក្រោមយើងអាចធ្វើវាដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង និងបានចងចាំគ្រប់សកម្មភាពនេះ ។(ក្រសួងបរិស្ថាន)

 

 

Footer ads TVK