Fix Banner Stand
Fix Banner Stand
Footer ads TVK

ពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០ គីឡូ ៦៧៩ ម៉ែត្រ ស្ថិតនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០ គីឡូ ៦៧៩ ម៉ែត្រ ដែលឆ្លងកាត់ចំនួន ៣ ឃុំ គឺឃុំជីផុច ឃុំរំដេង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងតភ្ជាប់ព្រុំប្រទល់ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។

 

Footer ads TVK