Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អាគារ បេីកការដ្ឋានសាងសង់ផ្លូវ និងសំណេះសំណាល សួរសុខទុក្ខសិស្សនាយនគរបាលសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

នាព្រឹកថ្ងៃអង្គារ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីក្រុងពាលីសាងសង់អាគារ បេីកការដ្ឋានសាងសង់ផ្លូវ និងសំណេះសំណាល សួសុខទុក្ខសិស្សនាយនគរបាលសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូពាក់ព័ន្ធ ផងដែរ ។

 

 

 

Footer ads TVK