Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប

រសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមន្ត្រីរាជការចំនួន ០៩ រូប ក្នុងរចនាសម្ព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ដែលមានតួនាទីជានាយ នាយរង នាយផ្នែក នាយរងផ្នែក នៃខណ្ឌរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ និងប្រធាន អនុប្រធានការិយាល័យជំនាញ ចំណុះមន្ទីរ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តស្ទឹងត្រែង។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តមបានកោតសរសើរដល់មន្ត្រីរាជការទូទាំងខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់លើគ្រប់វិស័យ។ ឯកឧត្តម បានលើកទឹកចិត្តឲ្យបន្តនូវការឧស្សាព្យាយាម ធ្វើការផង រៀនផង បន្តលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន និងស្ថាប័នដើម្បីបុព្វហេតុជាតិ និងប្រជាជន។
Footer ads TVK