Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ដើមខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងការសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ផ្នែក នៃក្រសួងព័ត៌មាប ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ នៅក្នុងដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ពន្ធ័ ជាច្រើនថ្ងៃមកនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការបង្ហាញពីភាពចាស់ទុំក្នុងកិច្ចការងារប្រកបដោយបទពិសោធន៍ និងសមត្ថភាព គ្រប់គ្រាន់ក្នុងការទទួលខុសត្រូវ បំពេញកិច្ចការងារដោយរលូន និងជោគជ័យ ។ 

   សម្រាប់កិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ក៏បានធ្វើការដកស្រង់បទពិសោធន៍ ការរៀបចំមណ្ឌលព័ត៌មាន ការថតផ្សព្វផ្សាយ ដំណើរការកិច្ចប្រជុំ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលទាក់ទងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ក្រោមការគ្រប់គ្រងរបស់ក្រសួងព័តមាន ។ 

  ដូច្នេះសម្រាប់កិច្ចប្រជុំដកស្រង់បទពិសោធន៍ការងារអាស៊ាន នេះ បានបង្ហាញនូវចំណុចខ្លាំង និងចំណុចខ្វះខាតដែលទាមទារបំពេញបន្ថែម តាមរយៈកិច្ចសហការជាមួយ ក្រសួង ស្ថាប័នពាក់ពន្ធ័  ពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីតម្រូវការជាក់ស្តែង និងចំពោះ ដើម្បីអាចបំពេញការងារបានកាន់សុីជម្រៅ និងប្រសិទ្ធិភាព គុណភាពខ្ពស់ សម្រាប់ត្រៀមចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ព្រោះថានឹងមានថ្នាក់ដឹកកំពូលពិភពលោកអញ្ជើញមកចូលរួម ហើយអ្នកកាសែតជាតិ និងអន្តរជាតិ កាន់តែច្រើនជាងមុន ជាកិច្ចការដ៏មមាញឹក និងការចំណាយកាន់តែច្រើនជាង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ៕

Footer ads TVK