Fix Banner Stand
Fix Banner Stand
Footer ads TVK

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្លចែកទេយ្យទានដល់គ្រួសារក្រីក្រ ១១ភូមិ សរុបចំនួន ១២៣គ្រួសារស្ថិតក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល

ថ្ងៃអាទិត្យ ១០ កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមទី ប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម និមន្តចូលរួមចែកទេយ្យទានដល់គ្រួសារក្រីក្រ ១១ភូមិ សរុបចំនួន ១២៣គ្រួសារ ដែលមានការអញ្ជើញចូលរួមពី លោក ជឺ គីមហៃ អភិបាលស្រុកស្អាង ស្ថិតក្នុងវត្តខ្ពប ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

អភិបាលស្រុកស្អាងលោក ជឺ គីមហៃ មានប្រសាសន៏ថា ក្នុងនាមអាជ្ញាធរដែនដីនិងជួសមុខអោយប្រជាពលរដ្ឋទាំងមូល សូមថែ្លងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះព្រះសង្ឃតាមបណ្តាវត្តនិងសាលាពុទ្ធិកនានា ជាពិសេស ជីវភាពញាតិញោមពុទ្ធិបរិស័ទ និងសុខទុក្ខប្រជាពលរដ្ឋ ជានិច្ចជាកាលសម្ដេចព្រះធម្មលិខិតនិមន្តចូលរួមចែកទេយ្យទានដល់គ្រួសារដែលខ្វះស្បៀងរយះពេលខ្លី និងផ្តល់ឱវាទ សាសនាព្រះពុទ្ធ យកមកអប់រំ ណែនាំ ពីគុណតម្លៃនៃសាសនាជាតិ ។

សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មានថេរដិកាដូច្នេះថា ដោយសាមានសន្តិភាព ទើប ធ្វើអោយស្រុកទេសយើងមានការរីចម្រើនដូចសព្វថ្ងៃ ចាប់ថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺរីកចំរើនពីរាជធានី ខេត្ត ស្រុក ក្រុង រហូតដល់ឃុំភូមិមានសុវត្តិភាព មានវត្តអារាម សាលារៀន ផ្លូវជាតិល្អស្អាត ផ្លូលំ ខ្វាត់ខ្វែង មានទឹក ភ្លើងគ្រប់ទិសទី គ្មានចោលឆក់ គ្មានគ្រឿងញៀន និងក្មេងទំនើង ។​

សម្ដេចព្រះធម្មលិខិត មានថេរដិការំលឹក ពី​ប្រទេសជាតិត្រូវបាន​រំដោះ​ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយវិស័យសាសនា និងវិស័យអប់រំក៏ត្រូវបាន​​សង្រ្គោះ ស្តារ និងកសាងឡើងវិញ តាមរយៈការផ្តល់ឱ្យប្រជាជននូវសិទ្ធិសេរីភាពលើជំនឿ ការ​គោរព និង​​ការ​ប្រតិបត្តិក្នុងវិស័យសាសនា និងតាមរយៈការបង្កើតឱ្យមានសាលារៀនឡើងវិញ ដោយផ្តើមចេញ​ពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។ សមិទ្ធផលហេដ្ឋារចនាសម័្ពន្ធជាច្រើន ទាំងក្នុងផ្នែកពុទ្ធចក្រ​និង​អាណាចក្រត្រូវបាន​កសាង​ឡើង​ដោយ​រាជរដ្ឋាភិបាល ដោយមានការចូលរួមកសាងពីសប្បុរសជនជិតឆ្ងាយនានា ត្រូវបានសម្ពោធដាក់​​ឱ្យប្រើប្រាស់ជា​បន្ត​បន្ទាប់ពាសពេញផ្ទៃប្រទេស។ ក្នុងផ្នែកពុទ្ធចក្រ ដោយមើលឃើញពី​តួនាទីដ៏សំខាន់​របស់​ព្រះពុទ្ធ​សាសនា និងព្រះសង្ឃ នៅ​ក្នុងសង្គមកម្ពុជា  រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហា​សេនា​​ប​តី​ ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានកម្លាំងមហាសាមគ្គីពីសប្បុរសជនក្នុងនិងក្រៅប្រទេស បាន​យក​ចិត្ត​ទុកដាក់កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា នៅតាម​ទី​វត្ត​អារាម ពុទ្ធបរិស័ទ​នៅគ្រប់ទីកន្លែង។ គូសបញ្ជាក់ថាអំណោយផ្ទាល់របស់ សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមទី ប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន-អង្ករ ចំនួន ៣តោន ក្នុងមួយគ្រួសារៗទទួលបាន ២៥គីឡូក្រាម-ទឹកប្រាក់ ចំនួន ២,៤០០,០០០៛ (ពីរលានសែសឹបម៉ឺនរៀល) ក្នុងមួយគ្រួសារៗទទួល បានប្រាក់ ២ម៉ឺនរៀល -ប្រគេនទេយ្យទានចំពោះ វត្តខ្ពប រួមមាន ទឹកក្រូច ៣០កេស មីម៉ាម៉ា ២កេសធំ ទឹកដោះគោខាប់ ២កេសធំ ត្រីខកំប៉ុង ២កេសធំ និងម្សៅសាប៊ូ ២កេសធំព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ូច យ៉ាន់-ប្រគេនបច្ច័យកសាង ការ៉ូឡា ៤,០០០,០០០៛ (បួនលានរៀល) ឧកញ៉ា ទី ពិសិដ្ឋ និងលោកជំទាវ លីម ប៊ុយស៊ឺ-សារ៉ុង ចំនួន ១២៣ ក្នុងមួយគ្រួសារៗទទួលបាន សារ៉ុង ១។អំណោយមហាឧបាសិការ លឹម មួយ-ទឹកប្រាក់ ១,២០០,០០០៛ ក្នុងមួយគ្រួសារៗទទួលបាន សារ៉ុង១- ប្រាក់ ១០,០០០៛,សាលាអនុគណ ស្រុកស្អាងទឹកប្រាក់ ចំនួន ១,០០០,០០០៛ (មួយលានរៀល),ព្រះចៅអធិការវត្ត កេតុឧត្ដម (កោះតូច)-អង្ករ ចំនួន ១០ប៉ាវ (១បាវ ៥០គីឡូក្រាម)-ភេសជ្ជៈ ចំនួន ២កេសផងដែរ។

 

Footer ads TVK