Fix Banner Stand
Fix Banner Stand
Footer ads TVK

ក្រសួងបរិស្ថាន បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ៥៨គ្រឿង ឡដុតសំរាម ៦០គ្រឿង ម៉ូតូកង់បី ១១៨គ្រឿង ដល់ក្រុង ស្រុក អង្គភាព និងប្រតិបត្តិករ ក្នុងឆ្នាំ២០២១-២០២២

(ភ្នំពេញ)÷នៅថ្ងៃទី៨ សីហា ២០២២នេះក្រសួងបរិស្ថានភបានអោយដឹងថា មធ្យោបាយនិងសម្ភារ ទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោលបំណងរួមគ្នាគាំទ្រការរស់នៅស្អាត ភូមិឋានស្អាត ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និងទស្សនវិស័យ របស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក “ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ” និង “កម្ពុជាស្អាត ផ្តើមចេញពីយើងម្នាក់ៗ ” ឈរលើគោលការណ៍ “ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង ” និង “ រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ។
ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធាន ហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និង ទិដ្ឋភាពសង្គម ” ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវ សោភ័ណភាព កិច្ចគាំពារបរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់តែមាន បរិស្ថានស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សុខុមាលភាព និងសោភ័ណភាព ទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការ អភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។
Footer ads TVK