Fix Banner Stand
Fix Banner Stand
Footer ads TVK

ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២២ លោក ស៊ាវ ងីឈាន់ ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី តំណាងឯកឧត្ដម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះធ្វើអធិការកិច្ចនៅដែនជម្រកសត្វព្រៃណាមលៀរ។កម្មវិធីនេះ មានការអញ្ចើញចូលរួមពីលោកស្រីក្រឡាបញ្ជី លោក នាយករងដែន និងមន្រ្ដីឧទ្យានុរក្សនៃដែនជម្រក។ លោកព្រះរាជអាជ្ញារង និងអ្នកចូលរួមបានជជែកពិភាក្សាគ្នាអំពីបញ្ហាប្រឈមដែលមានកន្លងមក។ លោកព្រះរាជអាជ្ញារង និងសហការីក៏បានធ្វើការពិនិត្យបញ្ជីបណ្ដឹង បញ្ជីឃាត់ខ្លួន របាយការណ៍ និងការអនុវត្តដីការបស់ស្ថាប័នតុលាការ និងកំណត់ហេតុផ្សេងៗ។

Footer ads TVK