Luban Workshop នឹងក្លាយជាកម្លាំងជម្រុញថ្មីលើការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់រដ្ឋសមាជិកកិច្ចប្រជុំកំពូល SCO នាពេលខាងមុននេះ! ហើយយុវជនខ្មែរដែលចាប់អារម្មណ៍ក៏អាចដាក់ពាក្យចូលសិក្សាបានដែរ

មិននឹកស្មានថា Luban Workshop ប្រចាំនៅទីក្រុង Tianjin ប្រទេសចិនបានចូលរួមជម្រុញវិស័យបច្ចេកទេសនិងការស្រាវជ្រាវលើផ្នែកមេកានិចទំនើបយ៉ាងនេះទេ! Luban Workshop គឺជាគម្រោងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអន្តរមេកានិចខ្នាតអន្តរជាតិដ៏ល្បីល្បាញមួយ ដែលបានចូលរួមផ្សព្វផ្សាយ ចូលរួមរៀបចំ និងអនុវត្តដោយផ្ទាល់នៅទីក្រុង Tianjin ។ ទីនេះប្រៀបបានដូចជាអង្គការសហប្រតិបត្តិការក្រៅប្រទេសមួយដែលមានការអប់រំថ្នាក់បរិញ្ញាបត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ Luban Workshop បានភ្ជាប់នូវការអប់រំវិជ្ជាជីវៈរបស់ទីក្រុង Tianjin និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោកក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬ National Polytechnic Institute of Cambodia (NPIC)។ យោងតាមការសាកសួររបស់អ្នកសារព័ត៌មានទូរទស្សន៍ជាតិកម្ពុជាដែលបានទៅទស្សនកិច្ចនៅទីនោះបានឲ្យដឹងថា Luban Workshop មិនទាន់ដែលបានទទួលនិស្សិតកម្ពុជាមកសិក្សាជំនាញវិជ្ជាជីវៈបច្ចេកទេស ការបង្កើតថ្មីពេញលេញនៅទីនេះនៅឡើយទេ បើទោះបីជាកិច្ចសហការបានចូលរួមជាផ្លូវការនាថ្ងៃទី ២៨ខែតុលាឆ្នាំ២០១៨ក្តី ដូច្នេះប្រសិនបើយុវជនកម្ពុជាយើងចាប់អារម្មណ៍ អាចទំនាក់ទំនងតាមគេហទំព័រនេះបាន http://tianjin.chinadaily.com.cn/lubanws/updates.html ។ Luban Workshop គឺជាទីតាំងដែលមានបេកសកម្មចែករំលែកនូវបច្ចេកទេសរាប់មិនអស់ ដោយផ្សារភ្ជាប់នឹងវប្បធម៌វិជ្ជាជីវៈជាមួយពិភពលោកដោយមានគោលដៅបណ្ដុះបណ្ដាលទេពកោសល្យយុវជនប្រកបដោយគុណភាពខ្ពស់ និងជំនាញសម្រាប់ប្រទេសជាដៃគូយ៉ាងសម្បូរបែប។ សមិទ្ធិផលរបស់ Luban Workshop ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ជាច្រើននៅក្នុងប្រទេសចិន។ Luban Workshop ក៏បានចូលរួមជាមួយនឹងបណ្តាប្រទេសជាច្រើនសម្រាប់ជាគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road Initiative) បង្ហាញពីគុណសម្បត្តិប្លែកៗ ដើម្បីបណ្តុះទេពកោសល្យធនធានមនុស្សលើការងារអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសជាច្រើនទៀត ដោយផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានការប្រកួតប្រជែងខ្ពស់ដែលផ្តល់សិទ្ធិអំណាចដល់យុវជននៅក្នុងតំបន់ជាដៃគូ។ ឆ្នាំនេះកិច្ចប្រជុំកំពូល SCO នឹងប្រារព្ធធ្វើឡើងនៅទីក្រុង Tianjin ជាម្ចាស់ផ្ទះ ដូច្នេះ Luban Workshop បានដើរតួនាទីយ៉ាងសំខាន់សម្រាប់លើកស្ទួយ បញ្រ្ជាបនូវការអប់រំផ្នែកវិជ្ជាជីវៈ បច្ចេកទេស និងចែករំលែកជំនាញជាមួយនឹងអ្នកបច្ចេកទេសជនជាតិចិន ដើម្បីបណ្តុះបណ្តាលបន្ថែមនូវទេពកោសល្យនៃអ្នកជំនាញនៅក្នុងប្រទេសជាដៃគូផង ជាពិសេសពីប្រទេសជាសមាជិកនៅក្នុង SCO ផ្ទាល់តែម្តង។ លើសពីនេះដែរលោកស្រី LI YUNMEI ដែលជាប្រធានមហាវិទ្យាល័យបច្ចេកទេសវិជ្ជាជីវៈឧស្សាហកម្មធុនស្រាលប្រចាំនៅទីក្រុង Tianjin បានបញ្ជាក់ថា៖ យើងពិតជាមានក្តីរំពឹងយ៉ាងមុតមាំក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល SCO ហើយយើងនឹងទន្ទឹងរង់ចាំមើលនូវការពង្រីកខ្លួនជាមួយនឹងបណ្តារដ្ឋជាសមាជិករបស់ SCO ហើយយើងនឹងលើកកំពស់ជាមួយគ្នានូវគំនិតផ្តួចផ្តើមសិក្សាពីគ្នាទៅវិញទៅមកក្នុងកម្រិតថ្មីផងដែរ៕
សម្រូលអត្ថបទ៖ Borinika Sopharin Em