Kosovo ជាប្រទេសដ៏ក្រីក្របំផុតមួយនៅអឺរ៉ុប! ពេលនេះកំពុងជួបការលំបាកខ្លាំងដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ីរ៉ង់ជម្រុញតម្លៃប្រេងឥទ្ធនៈកើនឡើង និងពិបាកផលិតអាហារកសិកម្ម

កូសូវ៉ូមិនមានការផលិតប្រេងឥន្ធនៈផ្ទាល់ខ្លួនទេ។ តម្លៃប្រេងម៉ាស៊ូត និងប្រេងសាំងត្រូវបានកំណត់ដោយអ្នកនាំចូលដែលអត្រាប្រាក់ចំណេញត្រូវបានកំណត់ត្រឹម១២% ប៉ុណ្ណោះ។ លោក Kushtrim Ajvazi (ខុសទ្រីម អាវ៉ាហ្ស៊ី) មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃអាជីវកម្មជោគជ័យនៅក្នុងប្រទេសដ៏ក្រីក្របំផុតមួយនៅតំបន់អឺរ៉ុប ហើយក្រុមហ៊ុនដែលគាត់គ្រប់គ្រងគឺផលិតនំបន្ទះយកចេញពីដំឡូង និងអាហារសម្រន់ផ្សេងទៀត ដែលអាចរកបាននៅស្ទើរតែគ្រប់ហាងទាំងអស់នៅក្នុងប្រទេសកូសូវ៉ូ ហើយត្រូវបាននាំចេញទៅក្រៅប្រទេសដែរ។ ប៉ុន្តែក្រុមហ៊ុនរបស់លោក Ajvazi ពេលនេះគឺកំពុងប្រឈមមុខនឹងបញ្ហាដោយមិនបានគ្រោងទុក ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលផលប៉ះពាល់របស់វាបានឈានដល់ជ្រុងតូចមួយនៃភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុបទៅហើយ។ ក្រុមហ៊ុន Pestova មានចម្ការដំឡូងជិត ១០០ហិចតានៅភាគខាងកើតកូសូវ៉ូ ដែលត្រូវបានប្រើដើម្បីធ្វើបន្ទះនំដំឡូងដែលលក់ក្រោមឈ្មោះ Vipa។ ទាំងក្រុមហ៊ុន និងបណ្តាញចែកចាយរបស់ខ្លួនបានរងផលប៉ះពាល់ នៅពេលដែលតម្លៃប្រេងឥន្ធនៈលក់ដុំបានកើនឡើងពី ១.១០ អឺរ៉ូ ស្មើនឹង ១.២៧ដុល្លារអាម៉េរិក ដល់ ១.៧ អឺរ៉ូ ស្មើនឹង ១.៩៦ ដុល្លារអាម៉េរិកក្នុងមួយលីត្រ។ លោក Ajvazi បាននិយាយលោកបាន ជំរុញឱ្យរដ្ឋាភិបាលជួយបន្ធូរបន្ថយបន្ទុកនៅពេលមានវិបត្តិនេះ ជាពិសេសគឺនៅរដូវផ្ការីក ដែលជារដូវដាំដុះដំឡូង។ ក្នុងនោះដែរប្រទេសរ៉ូម៉ានី ហុងគ្រី និងស៊ែប៊ី បានណែនាំតម្លៃប្រេងម៉ាស៊ូតពិសេសសម្រាប់កសិករ ឬជាវិធានការបន្ថយចំណូលពន្ធរដ្ឋ។ ចំណែកនៅប្រទេសកូសូវ៉ូវិញ អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា រដ្ឋាភិបាលគួរតែឆ្លើយតបជាបន្ទាន់ក្នុងករណីមានការដំឡើងថ្លៃបន្ថែមទៀត ដើម្បីការពារពីការខូចខាតកាន់តែធ្ងន់ធ្ងរដល់សេដ្ឋកិច្ចខ្លួន។ សេដ្ឋកិច្ចរបស់ប្រទេសកូសូវ៉ូបានតស៊ូចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យពីស៊ែប៊ីក្នុងឆ្នាំ ២០០៨ បន្ទាប់ពីសង្គ្រាម។ ស៊ែប៊ីមិនទទួលស្គាល់ការបែកបាក់នេះទេ ហើយស្ថានភាពដែលមិនទាន់ដោះស្រាយបាន បានធ្វើឱ្យប្រទេសនានាជាប់គាំងក្នុងការដេញថ្លៃរបស់ពួកគេដើម្បីចូលរួមសហភាពជាមួយអឺរ៉ុប។ វិបត្តិនយោបាយដ៏យូរអង្វែងដែលបានប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកូសូវ៉ូផងដែរ គឺបានធ្វើឱ្យប្រទេសនេះគ្មានរដ្ឋាភិបាលដែលដំណើរការពេញលេញអស់រយៈពេលជាច្រើនឆ្នាំមុន៕

សម្រួលអត្ថបទ៖ សុផារិន្ទ