FASMEC និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាសារព័ត៌មាន ដើម្បីជំរុញ ផលិត និងគាំទ្រផលិតផលខ្មែរ

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានការគាំទ្រពីសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ៖ ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកឡើងពីការជំរុញ ការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលមានការធ្វេីពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។
វេទិកានេះក៏បានលើកឡើងពីឱកាសនិងបញ្ហា រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក ក៏ត្រូវបានលើកឡើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ ដើម្បីផ្តល់ឱកាសក្នុងការជំរុញ ការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ស្របពេលដែលប្រទេសថៃបានធ្វើការឈ្លានពានទឹកដីរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំប្រមាណ ២ពាន់ ៤រយលានដុល្លារ ធ្លាក់ចុះ ០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានទំហំប្រមាណ ៤៨៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង ១ពាន់ ៩រយលានដុល្លារ៕