CGTN បញ្ជាក់ថា៖ រដ្ឋាភិបាលចិនត្រៀមរួចជាស្រេចដើម្បីជម្លៀសប្រជាពលរដ្ឋចិនចេញពីប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល ប្រសិនស្ថានភាពភាគីនៅតែបន្តតានតឹង

អ្នកសារព័ត៌មានចិនរបស់ CGTNA ម្នាក់បានសួរសំណួរទៅកាន់ថា ថ្មីៗនេះ អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ ដែលនាំឱ្យមានការកើនឡើងនៃជម្លោះយោធា ហើយបុគ្គលិកក្នុងតំបន់កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរដែរ។ ដូច្នេះតើប្រទេសចិនមានគម្រោងជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែលដែរទេ? លោក Guo Jiakun ជាអ្នកយកព័ត៌មានពីសារព័ត៌មានចិន CGTN បានបញ្ជាក់ថារដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាព និងកិច្ចការពារប្រជាពលរដ្ឋចិននៅក្រៅប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។ មកដល់ពេលនេះក្រសួងការបរទេសនិងស្ថានទូត-ស្ថានកុងស៊ុលចិនប្រចាំនៅប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែលបានធ្វើសកម្មភាពភ្លាមៗនូវយន្តការការពារកុងស៊ុល និង កិច្ចការសង្រ្គោះបន្ទាន់របស់ខ្លួនរួចជាស្រេចហើយ។ ពួកគេបានជំរុញឱ្យប្រទេសទាំងពីរត្រូវតែធានាសុវត្ថិភាពរបស់ពលរដ្ឋចិន និងស្ថាប័ននានារបស់ចិន ដោយបានចេញសេចក្តីណែនាំដែលពាក់ព័ន្ធនានាភ្លាមៗ សូមឲ្យរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងស្ថាប័ននានារបស់ចិន ផ្តល់ការណែនាំអំពីការប្រុងប្រយ័ត្នផ្នែកសន្តិសុខ និងការជម្លៀសជាបន្ទាន់ណាមួយដែរ ព្រមទាំងបានជួយយ៉ាងសកម្មដល់ពលរដ្ឋចិនក្នុងការជម្លៀសពួកគេចេញក្នុងស្ថានភាពបន្ទាន់ណាមួយ។ លោក Guo Jiakun បានពន្យល់ទៀតថាពលរដ្ឋចិនមួយចំនួនត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ប្រទេសជិតខាងរួចអស់ហើយ។ ក្រសួងការបរទេស និងស្ថានទូត និងស្ថានកុងស៊ុលពាក់ព័ន្ធកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋចិនក្នុងប្រទេសអ៊ីរ៉ង់ និងនៅក្នុងប្រទេសអ៊ីស្រាអែលដូចគ្នា ហើយកំពុងរៀបចំការជម្លៀសឲ្យបានយ៉ាងឆាប់រហ័សដែរ។ ពលរដ្ឋចិនក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបានគេណែនាំឱ្យទាក់ទងស្ថានទូត ឬស្ថានកុងស៊ុលក្នុងស្រុករបស់ពួកគេ ឬ ទំនាក់ទំនងហតឡាញទាំងអស់ប្រចាំនៅកុងស៊ុលចិនលេខ 12308៕

សម្រួលអត្ថបទ៖ Borinika Sopharin Em