ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនសាលារាជធានីភ្នំពេញ សម្រាប់ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម


ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនសាលារាជធានីភ្នំពេញ សម្រាប់ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម
------------------------
នៅវេលារសៀលថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ជូន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងយកទៅប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហមនៃរាជធានីភំ្នពេញ​ ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីរួមមាន៖ អង្ករចំនួន ១០៥តោន មីចំនួន ៤.៣០០កេសតូច​ ត្រីខចំនួន ៤.៣០០យួរ​ ទឹកសុទ្ធ ចំនួន ៦៥០កេស​ និង​ម៉ាស់ចំនួន ១២.០០០បន្ទះ។
ដោយ: ទទក

ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

ថ្មីៗ ពីទទក

កម្មវិធីទទក