សម្ដេចតេជោ ហ៊ុន សែន ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ


សម្ដេចតេជោ ហ៊ុន សែន "ពីរនាក់បានហើយ"

ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង
Sinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។
រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូច
កាលចាក់ដូសទីមួយឬទេ?បើងងុយដេក
ឯកសារច្បាស់ជានៅលើតុនិងមិនបាន
ហាត់ប្រាណផងដែរ៕
ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ថ្មីៗ ពីទទក

កម្មវិធីទទក