សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់គ្រួសារសព របស់ប្រជាពលរដ្ឋម្នាក់ ទទួលមរណភាពដោយជំងឺកូវីដ-១៩នៅសង្កាត់ប្ញស្សីកែវ


នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០ នាទី លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ លោកប្រធាន -អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល រដ្ឋបាលសង្កាត់ ប្ញស្សីកែវ និងសណ្ដាប់ធ្នាប់ខណ្ឌ ចូលរួមរំលែកសេចក្ដីមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំពាំអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ មកឧបត្ថម្ភជូនដល់ គ្រួសារ សពឈ្មោះ ហ៊ូ ហូយ ភេទស្រី អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាពដោយ ជម្ងឺកូវីដ១៩ មានទីលំនៅ នៅក្នុងសង្កាត់ ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចទាំងទ្វេ ដែលបានពាំនាំមកឧបត្ថម្ភដល់ ក្រុមគ្រួសារសពនាឱកាសនេះ រួមមាន ៖ អង្ករ ១០០ គ.ក និង បច្ច័យចំនួន ៥,០០០,០០០ រៀល ។ 

 

ថ្មីៗ ពីទទក

កម្មវិធីទទក