សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តល់គ្រឿងបរិភោគ និងថវិកា​ ៥លានរៀល​ ជូនដល់ក្រុមគ្រួសារសពលោក​ ឡៅ​ វណ្ណា​ ដែលបានទទួលមរណភាព ដោយជំងឺកូវីដ-១៩​ ដែលជាករណីស្លាប់លេីកទី១​ នៅកម្ពុជា​


នៅថ្ងៃពុធ ទី ១៧​ ខែមីនា​ ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បាន ចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក​ ឡៅ​ វណ្ណា​ អាយុ​ ៥០ឆ្នាំ​ ដែលបានទទួល មរណភាពដោយជំងឺកូវីដ-១៩​ កាលពីថ្ងៃទី​ ១១​ ខែមីនា​ ឆ្នាំ២០២១កន្លងទៅ​ ដែលនេះជាករណីស្លាប់លេីកទី១​ នៅកម្ពុជា ។  ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម​វេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទ ក្រហមកម្ពុជា​ បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសូម បួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។ ជាមួយគ្នានេះ​ ឯកឧត្តមវេជ្ជ​.​ បានលេីកទឹក ចិត្តដល់ភរិយានៃសពត្រូវមានស្មារតីរឹងប៉ឹង​ ខិតខំតស៊ូដេីម្បីជីវភាពគ្រួសារ​ និងអនាគតរបស់កូនៗ ។ ទន្ទឹមនឹងនេះ​ សូម ក្មួយៗជាកូនត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង​ និងត្រូវធ្វេីខ្លួនជាកូនល្អ​ មិត្តល្អ​ ពលរដ្ឋល្អនៅក្នុង សង្គម ។ បន្ថែមពីនេះ​ សូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការបន្តធ្វេីចត្តាឡីស័ក​ និងយកសំណាកឱ្យបានត្រឹមត្រូវតាមការ កំណត់របស់គ្រូពេទ្យ​ ជាពិសេសអនុវត្ត​ ៣ការពារ​ ៣កុំ​ ឱ្យបានខ្ជាប់ខ្ជួន ។ សូមបញ្ជាក់ថា​ ដេីម្បីជួយសម្រាលដល់ ជីវភាព រស់នៅ​ កាកបាទក្រហមកម្ពុជា​ បានឧបត្ថម្ភ​ អង្ករ​ ១០០គីឡូក្រាម,​ មី​ ៥កេស,​ ត្រីខ​ ៥០កំប៉ុង​,​ ទឹកក្រូច៥កេស​ និងថវិកា ចំនួន​ ៥លានរៀល ។